មាតិកា
ក្រចេះ ៖សកម្មភាពការងារប្រចាំសប្តាហ៍ របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ
ចេញ​ផ្សាយ ១៦ តុលា ២០២០
135

សកម្មភាពការងារប្រចាំសប្តាហ៍ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មាន៖

-នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តីអនុវត្តគម្រោង បានចូលរួមសិក្ខាសាលាបណ្តុះបណ្ដាល ស្តីពី ដំណើរការពេញលេញរបស់សហគមន៍នេសាទ និងសហគ្រប់គ្រងធនធានជលផល។
-នាយរងខណ្ឌររដ្ឋបាលជលផល និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
-ផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងកម្មវិធី SMART Data នៅ រដ្ឋបាលជលផល រាជធានីភ្នំពេញ ។
-នាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំទី២។
-នាយផ្នែករដ្ឋបាលជលផលកាំពី ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទិន្នន័យ SMART Data នៅរដ្ឋាបាលជលផល
-នាយសង្កាត់ពាមទេរ បានបើកវគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍ដែលបានទទួលផលនៅឃុំបុសលាវ។
-នាយសង្កាត់រដ្ឋបាលជលផលពាមទេ និងលោក កង ប៊ុនធៀន បានផ្តល់កូនត្រីទៅបណ្តុំចិញ្ចឹមត្រីចំនួន ៣០គ្រួសា សរុប ២២១០០ក្បាលនិងចំណីសរុប ៧៥គីឡូក្រាម នៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ ដែលគាំទ្រដោយកម្មវិធី ASPIRE និងចុះតាមដានការចិញ្ជឹមត្រីរបស់កសិករនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្រចុរី ខេត្តក្រចេះ។
-ក្រុមការងារខណ្ឌរដ្ឋបាលជលផលបានរៀបចំប្រជុំធ្វើវេទិការស្តីពីការគ្រប់គ្រងសហគមន៍នេសាទ នៅឃុំបុសលាវ ដោយមានអ្នកចូលរួមចំនួន ៧២នាក់ស្រី ៣០នាក់ សូមអរគុណ។
-ខណ្ឌរដ្ឋបាលជលផល បានប្រជុំដើម្បីរៀបចំផែនការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេ បឹង ព្រែកនិងអូរ ក្នុងគម្រោង CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអ៊ឺរ៉ុប
-រៀបចំផែនការការងារនិងបែងចែកតួនាទី ភារកិច្ចបំពេញការងារ តាមបណ្តាឃុំគោលដៅដែលត្រូវអនុវត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter