នៅថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំកុរ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត ក្រោមការដឹកនាំរបស់លោក ទ្រី សុភក្តិ ប្រធានម្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដោយមានការចូលរួមពីលោក នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ លោក នាយរងខណ្ឌរដ្ឋបាលជលផល លោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យជំនាញថ្នាក់ខេត្ត សរុប២១នាក់ ស្រី០១នាក់។
អំពីកិច្ចប្រជុំ៖
លោកប្រធានមន្ទីរបានឲ្យការិយាល័យពាក់ព័ន្ធ ឡើងរាយការណ៍ពីលទ្ធផលសកម្មភាពដែលការិយាល័យសំរេចបានរួមមាន៖
១.ការិយាល័យផលិតកម្ម និងបសុព្យាបាល
២.ការិយាល័យក្រត្រសាស្រ្ត និងកែលម្អរដីកសិកម្ម
៣.ខណ្ឌរដ្ឋបាលជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម