មាតិកា
ក្រចេះ ៖ទិវាចម្ការបន្លែ ក្រោមការគាំទ្ររបស់គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) នៅភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ចេញ​ផ្សាយ ០៩ តុលា ២០២០
367

នៅរសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ លោក លី ឌី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ឃី ចាន់ណូ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះរៀបចំទិវាចម្ការបន្លែ ក្រោមការគាំទ្ររបស់គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) នៅភូមិសោបក្រោម ឃុំសោប  ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានកសិករចូលរួមសរុប ៣១នាក់ ស្ត្រី ១៥នាក់។

-គោលបំណងទិវា៖

១.បង្ហាញពីសារប្រយោជន៍ការអនុវត្តបច្ចេកទេសក្នុងផលិតកម្មបន្លែ ត្រសក់ចំណារ សណ្តែកគួរ និងម្រះ
២.ផ្សព្វផ្សាយ និងណែនាំបច្ចេកទេសប្រើប្រាស់សម្ភារកសិកម្ម (ទុយោដំណក់ កៅស៊ូគ្របរង ថាសបណ្តុះកូន សំណាញ់ទ្រើង) ជី និងថ្នាំកសិម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter