មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះប្រចាំថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៧ តុលា ២០២០
129

 ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះ រួមមាន៖

១. នាយខណ្ឌរដ្ឋបាលជលផល និងលោក នួន ពៅរតនា នាយខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស​ទី៣ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត និងសកម្មភាពការងាររបស់គណៈបញ្ជាការឯកភាពខេត្ត។
២. ក្រុមការងារអនុវត្តគម្រោងមុខរបរចិញ្ចឹមជីវិត បានប្រជុំជាមួយគណៈកម្មការសហគមន៏នេសាទ និងសមាជិកសហគមន៍នេសាទ ដែលបានជាប់ជាស្ថាពរនៅជំហានទី៦ និងទី៧ របស់គំរោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវភាពនិងបានការយល់ព្រមពីក្រុមគ្រប់គ្រងសមាសភាគពីភ្នំពេញដើម្បីបន្តអនុវត្តជំហានទី៨ និងទី៩ ស្តីពី ការចុះកិច្ចព្រមព្រៀងរវាងគ្រួសារទទួលទុន និងរដ្ឋបាលជលផលថ្នាក់ជាតិ។ ជាលទ្ធផលសម្រេចបានសមាជិកសហគមន៍នេសាទដែលបានចុះហត្ថលេខា និងបានបំពេញព័ត៌មានរួចរាល់ចំនួន ៥០គ្រួសារ។
៣. នាយផ្នែករដ្ឋបាលជលផលកាំពី និងក្រុមការងារអនុវត្តគម្រោង បានប្រជុំពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍ជាមួយគណៈកម្មការ និងសមាជិកសហគមន៍នេសាទកោះសក្ត័សិទ្ធ។
៤. មន្រ្តីខណ្ឌរដ្ឋបាលជលផល និងទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូចចុះបេីកសំណេីរដេញថ្លៃ ការធ្វេីកំនត់ហេតុនៃការប្រៀបធៀបតម្លៃ និងផ្តល់យោបល់ដល់អ្នកទទួលបានកិច្ចសន្យា គម្រោងជួសជុសផ្លូវធម្មជាតិ នៅឃុំព្រែកសាម៉ាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter