មាតិកា
ក្រចេះ ៖ពិធីប្រគល់វិញ្ញាបនបត្រ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្មកសិកម្ម របស់គម្រោង CHAIN
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
504

នៅថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយគម្រោងបន្លែផ្លែឈើកម្ពុជា (CHAIN) បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្មកសិកម្ម ក្រោមអធិបតីយភាពលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ តំណាងពីដៃគូរគម្រោង CHAIN តំណាងក្រុមហ៊ុនឯកជនចំនួន ០៣ និងកសិករ សរុបចំនួន ៣៦នាក់ ស្រី ១៨នាក់។ គូរបញ្ជាក់ផងដែរថា ការចុះកិច្ចព្រមព្រៀងអាជីវកម្មកសិកម្ម (កសិករ និងក្រុមហ៊ុន) មានចំនួនប្រាំមួយបណ្តុំគឺ៖

១. បណ្តុំកសិករ ០៣ បណ្តុំជាមួយក្រុមហ៊ុន Remic

២. បណ្តុំកសិករ ០២ បណ្តុំជាមួយក្រុមហ៊ុន EAC

៣. បណ្តុំកសិករ ០១ បណ្តុំជាមួយក្រុមហ៊ុន NAV

ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណង ភ្ញាស់គំនិតអាជីវកម្ម ជូនកសិករដែលកំពុងផលិតបន្លែសុវត្ថិភាព ផ្សារភ្ជាប់តួអង្គទីផ្សារ រក្សាតម្លៃទីផ្សារ...។

ចំនួនអ្នកចូលទស្សនា
Flag Counter