សកម្មភាពរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលថ្ងៃទី២៨ខែកញ្ញាឆ្នាំ ២០២០៖
ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះប្រឹក្សាបច្ចេកទេសដល់កសិករចិញ្ចឹមមាន់ឈ្មោះ លី ភារម្យ រស់នៅក្នុងភូមិស្រែស្តៅ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ដែលមាន មេមាន់ចំនួន ៣០ក្បាល ឈ្មោល ១០ក្បាល កូន ២០០ក្បាល និងមាន់ជំទង់ចំនួន ១២០ក្បាល បច្ចេកទេសទាំងនោះរួមមាន៖
- ការរៀបចំទ្រុងសម្រាប់កូនមាន់
-ការប្រើប្រាស់ថ្នាំការពារ និងព្យាបាល
-របៀបផ្សំចំណីសម្រាប់មាន់សាច់
-វិធានការអនាម័យនៅក្នុងនិងក្រៅបរិវេណចិញ្ចឹម និងបានណែនាំអោយដាំ ដំណាំចំណីសត្វសម្រាប់ជាអាហារបន្ថែម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម