នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក លី ឌី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមន្រ្តីការិយាល័យ សហការជាមួយអង្គការអភិវឌ្ឍន៍ជនបទភូមិភាគឦសាន បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពកសិករ ស្តីពី បច្ចេកទេសដាំដុះបន្លែ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅស្រុកឆ្លូង ដែលមានកសិករចូលរួមសរុប ១៨នាក់ ស្រី ០៤នាក់។
គោលបំណង៖
១. ឲ្យកសិករបានយល់ដឹងពី បច្ចេកទេសក្នុងការធ្វើឲ្យផលិតកម្មបន្លែ ទទួលបានផលខ្ពស់។
២. ឲ្យកសិករមានលទ្ធភាពអនុវត្តបច្ចេកទេស ដាំដុះបន្លែតាមប្រភេទដំណាំនីមួយៗ មានប្រសិទ្ធភាពខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម