មាតិកា
ក្រចេះ ​៖វគ្គបណ្តុះបណ្តាល ស្តីពី ការពិពណ៌នាមុខដំណែង និងការរៀបចំលក្ខខណ្ឌការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ១០ កញ្ញា ២០២០
394

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការពិពណ៌នាមុខដំណែង និងការរៀបចំលក្ខខណ្ឌការងារ ជូនដល់មន្រ្តីក្រោមឱវាទ ដឹកនាំ និងសម្របសម្រួលដោយលោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ នាយរងខណ្ឌ នាយផ្នែក នៃខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីការិយាល័ជំនាញ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុប ៣២នាក់ ស្រី ០៨នាក់។

គោលបំណង៖

១. ពិពណ៌នាមុខដំណែងជូនដល់មន្រ្តីនៃមន្ទីរ

២. បង្ហាញពី និតិវិធីក្នុងការរៀបចំធ្វើការពិពណ៌នាមុខដំណែង

៣. កំណត់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវលើការងាររបស់មន្រ្តី ព្រមទាំងលក្ខណៈសម្បត្តិសមស្របរបស់មន្រ្តី។

ចំនួនអ្នកចូលទស្សនា
Flag Counter