សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ រួមមាន៖
-លោកនាយខណ្ឌរដ្ឋបាលជលផល បានចូលរួមជាមួយមន្ត្រីជលផលថ្នាក់ជាតិ បើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពី ជលផល ដល់គណៈកម្មការសហគមន៍នេសាទចំនួន១៩ ដោយមានអ្នកចូលរួមចំនួន៤៤រូប នៅសាលប្រជុំសណ្ឋាគារលីជឺខេត្តក្រចេះ។
-លោកនាយផ្នែករជផ កាំពី និងមន្ត្រីខណ្ឌ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលទិន្នន័យល្បាត នៅដែននេសាទទឹកសាទ ដោយប្រើកម្មវិធី SMART Tool នៅសាលប្រជុំរដ្ឋបាលជលផល រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម