មាតិកា
ក្រចេះ ៖ពិធី សំណេះសំណាល លើការដឹកនាំ គ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ​ ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១១ សីហា ២០២០
729

នៅថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ មន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមក្នុងពិធី សំណេះសំណាល លើការដឹកនាំ គ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ​ ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោក ប្រធានមន្ទីរ លោក អនុប្រធានមន្ទីរ លោកនាយខណ្ឌ លោកនាយផ្នែករដ្ឋបាលព្រៃឈើ លោកនាយខណ្ឌ លោកនាយផ្នែករដ្ឋបាលជលផល និងលោក លោកស្រី ប្រធានការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។ លោកប្រធានមន្ទីរ បានរាយការណ៍ជូនឯកឧត្តម ពីស្ថានភាពមន្ទីរ ការអនុវត្តន៍សកម្មភាពកន្លងមក បញ្ហាប្រឈមនានា និងសំណូមពរ ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ ការជួបសំណេះសំណាលនេះឯកឧត្តមបានមានប្រសាសន៍ផ្តោតលើ៖
១. របាយការណ៍ ស្តីពី ស្ថានភាពទូទៅរបស់មន្ទីរ
២. ការងារដឹកនាំ និងគ្រប់គ្រង ចំណុចខ្វះខាតត្រូវធ្វើការកែលម្អ៖
-ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស
-ការងារអធិការកិច្ច
-ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ
៣. ការណែនាំអនុវត្ត៖
- អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្ម សិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រងបុគ្គលិកបំ ពេញការងារនៅថ្នាក់ក្រោមជាតិ។
- សេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ លេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។
- អនុក្រឹត្យលេខ១៥៦ អនក្រ.បកចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
៤. ការណែនាំអនុវត្តសារាចរណ៏ណែនាំ សេចក្តីណែនាំ និងលិខិតណែនាំរបស់ក្រសួង។
៥. ការងារប្រមូលចំណូល និងគៀគរធនធានពីភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម របស់មន្ទីរ។
៦. ការងាររៀបចំសកម្មភាពជារូបភាព ស្តីពី សកម្មភាព និងវឌ្ឍនភាពវិស័យ កសិកម្ម ឲ្យមានភាពទាក់ទាញ និងសរសេរខ្លឹមសារអមខ្លីៗឆ្លុះបញ្ចាំងអំពីរូបភាព រួចបញ្ជូនមក ឯឧរដ្ឋមន្ត្រី ក្នុងរបាយការណ៍ប្រចាំថ្ងៃ។
៧. ការងារផ្សព្វផ្សាយ៖
-ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ មាត្រា៣៣-៣៩
-អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ខែមករាឆ្នាំ១៩៩៧ ស្តីពី នីតិវិធីនៃការអនុវត្តន៍វិន័យ ចំពោះមន្ត្រីរាជការស៊ីវិល។
-ប្រកាសលេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់មន្ទីរ កសិកម្មរាជធានី-ខេត្ត។

៨. ការងាររៀបចំរបាយការណ៏គោរពជូនឯឧត្តមរដ្ឋមន្ត្រី ស្តីពី កិច្ចការដែលមន្ទីរបានដំណើរការចាត់ចែងតែ មិនទាន់បានបញ្ចប់ទៅតាមនិតិវិធី ជាពិសេស ការងារចុះបញ្ជីរដីធ្លី ការងារដីសម្បទានសេដ្ឋកិច្ច ដីគម្របព្រៃឈើដែលនឹងត្រូវគ្វៀលជូនប្រជាពលរដ្ឋ។
៩. ការងាររបបប្រជុំប្រចាំខែរបស់មន្ទីរ និងរៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី និងរដ្ឋបាលខេត្ត។

. ការងារជួបរដ្ឋបាលខេត្ត៖
១- ជម្រាបជូនអំពីគោលបំណង និងលទ្ធផលជួបថ្នាក់ដឹកនាំមន្ទីរ
២- ស្នើសុំរដ្ឋបាលខេត្តបន្តកិច្ចសហការជាមួយ កសក ស្តីពីការអនុវត៖ - អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្ម សិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។
- ការងារអនុវត្តសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ លេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការ ស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ ដោយយោងស្មារតីណែនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភាជាតិ។
៣- ស្នើសុំរដ្ឋបាលខេត្តបន្តពិនិត្យ និងតែងតាំងថ្នាក់ដឹកនាំមន្ទីរ ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅខ្វះពុំទាន់បានតែងតាំង។
៤- សើ្នសុំមតិយោបល់ពីឯកឧត្តមអភិបាលខេត្តអំពីទស្សនៈឯកឧត្តមរដ្ឋមន្ត្រីមានបំណងចង់តម្លើងនាយខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ ទៅជាអនុប្រធានមន្ទីរ ដើម្បីជាការលើកទឹកចិត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter