នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះរួមមាន៖
-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២០ និងសកម្មភាពការងាររបស់គណៈបញ្ជាការឯកភាពខេត្ត។
-លោក បែន ប៊ុណ្ណារ៉ាវុធ និងលោក ឈីវ ថាត នាយ នាយរងផ្នែករជផព្រែកប្រសព្វ បានចុះបើកវគ្គប្រជុំ ស្តីពី ការផ្សព្វផ្សាយផែនការគ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសហគមន៍នេសាទតាងួន ឃុំវឌ្ឍនៈ ស្រុកសំបូរ។
-លោក នុត ឫទ្ធី មន្ត្រីខណ្ឌរជផល និងលោក គង់ រិទ្ធី មន្ត្រីអនុវត្តគម្រោង បានចុះធ្វើលក្ខន្តិកៈ និងបញ្ជាផ្ទៃក្នុង នៅសហគមន៏នេសាទ ទំនប់ទ្រនូលឆ្នាំង ឃុំថ្មគ្រែ និងសហគមន៍នេសាទ ឃុំសំបុក ស្រុកចិត្របុរី ។
-សហគមន៍នេសាទអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្រុមការងារអនុវត្តមន្ត្រី និងទីប្រឹក្សាគម្រោង បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដែលទទួលបានការសហការចូលរួស ម្របសម្រួលពីគ្រូឧទ្ទេសលោក ពិត ណារេត មកពីការិយាល័យផលិតកម្ម និងបសុព្យបាលនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដើម្បីអនុវត្តមុខរបរទ្រទ្រង់ជីវភាពនៃគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវភាពសម្រាប់ ជំហានទី១១ ជាមួយសមាជិកសមាជិការដែលទទួលបានទុនយកទៅប្រកបរបរចិញ្ចឹមជីវិត។ ជាលទ្ធផលសម្រេចបានសមាជិកសហគមន៍នេសាទ ដែលបានទទួលការបណ្តុះបណ្តាលបច្ចេកទេស ចិញ្ចឹមសត្វសរុបចំនួន ៥០គ្រសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម