មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៤ សីហា ២០២០
517

នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលក្រចេះរួមមាន៖
-ខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាកណ្តាល សហគមន៍នេសាទ ដោយមានការដឹកនាំចុះបង្រ្កាបផ្ទាល់លោកនាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោក សេង ភីណា អភិបាលរងក្រុងក្រចេះ ព្រមទាំងមានការចូលរួមពីមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងក្រចេះ កងរាជអាវុធហត្ថក្រុងក្រចេះ។
-ចុះត្រួតពិនិត្យ អប់រំណែនាំ បញ្ឈប់ការ ទិញ-លក់ ផលផលិតផលជលផល កំពង់រងគ្រោះថ្នាក់ ដល់អាជីវករ ទិញ-លក់ ត្រី ចំនួន ០២កន្លែង នៅផ្សារផែលើ និងផ្សារថ្មីក្រុងក្រចេះ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ហើយបានធ្វើកិច្ចសន្យាបញ្ឈប់ការ ទិញ-លក់ ផលផលិតផលជលផល កំពង់រងគ្រោះថ្នាក់ចំនួន ០១នាក់ ដែលមានលក់ត្រីហាមឃាត់។
-ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ជាលទ្ធផល បានដកហូតវត្ថុតាងនៃបទល្មើសនេសាទដោយឧបរកណ៍ខុសច្បាប់រួមមានដូចខាងក្រោម៖
១. លូស្បៃមុង ចំនួន៤២ មាត់លូ
២. របាំងស្បៃមុង ចំនួន៤២ ខ្សែ ប្រវែង ២៥២០ ម៉ែត្រ
៣. បង្គោលឫស្សីឃ្លៃ ចំនួន ៤៥០ដើម 
៤. លបប្រើស១០០ ចំនួន ៣៥ខ្សែ ប្រវែង១០៥០ម៉ែត្រ
៥. ចាក់លែងត្រីចូលបឹងវិញចំនួន១២គីឡូក្រាម
៦. អាំងវ៉ែកទ័រឆក់ត្រី ចំនួន ០១គ្រឿង អាគុយ កម្លាំង ៤០អាំពែ ចំនួន ០១គ្រឿង និងដងឆក់ត្រីចំនួន ០១គូរ។

វត្ថុតាងមួយចំនួនដូចជាលូស្បៃមុង លបសាច់អួនក្រលាញឹក ត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង ដោយឡែករបាំងស្បៃមុង និងរបាំងសាច់កាវ ត្រូវបានដឹកមករក្សាទុកនៅក្នុងខណ្ឌដើម្បីទុកជូនប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន យកទៅប្រើប្រាស់បំរើឲ្យការងារបង្កបង្កើនផល ចិញ្ចឹមសត្វ នៅពេលដែលមានការស្នើសុំពីក្រុមប្រឹក្សាឃុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter