មាតិកា
ក្រចេះ ៖ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះពិនិត្យស្ថានភាពជម្ងឺសត្វ នៅភូមិព្រែកតាថឹង ឃុំបូសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ
ចេញ​ផ្សាយ ០៣ សីហា ២០២០
217

នៅថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២០ កេត សារឿន លោកសាន់ហុយទាង លោករនឡង់ឌី (ការិយាល័យផលិតកម្ម និងបសុព្យាបាល) បានចុះពិនិត្យស្ថានភាពជម្ងឺសត្វ នៅភូមិព្រែកតាថឹង ឃុំបូសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ ជាលទ្ឋផល មានសត្វឈឺចំនួន ៤ក្បាល តាមរោគសញ្ញាសង្ស័យជាជម្ងឺអុតក្តាម បន្ទាប់ មកមន្ត្រីជំនាញ បានធ្វើការព្យាបាល ដោយផ្តួលសត្វ ហើយលាងសំអាតលើដំបៅជើង និងមាត់ និង លាប ថ្នាំ ដល់សត្វឈឺទាំងអស់ផងដែរ។បន្ទាប់យើងបានណែនាំដល់ម្ចាស់សត្វ អោយថែ ទាំសត្វអោយបានល្អ ក្នុងករណីមានជំងឺកើត ឡើងបន្តទៀតសូមរាយការមកមន្ត្រីជំនាញ យើងជា បន្ទាន់។ និងបានផ្តល់ថ្នាំប្លឺមេទីឡែនសម្រាប់អោយម្ចាស់សត្វលាបបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter