របាយការណ៍ប្រចាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល៖
-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំ ស្តីពី វឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី (ASPIRE) ថ្នាក់ខេត្ត។
-លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករជផ ព្រែកប្រសព្វ បានចុះពិនិត្យទីតាំងរបស់កសិករចិញ្ចឹម និងបង្កាត់ភ្ញាស់បង្កងចំនួន ២កន្លែង នៅភូមិជ្រោយអំពិល២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ។
-លោក តាន់ សុម៉េធប៊ុនវឌ្ឍន៍ នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី បានចុះរៀបចំកែសំរួលលក្ខន្តិក បទបញ្ជាផ្ទៃក្នុងសហគមន៍នេសាទ ឥន្ធជ័យ ឃុំបឹងចារ ស្រុកសំបូរ និងបានចុះប្រជុំរៀបចំលក្ខន្តិក បទបញ្ជាផ្ទៃក្នុង សហគមន៍នេសាទ ភូមិ អូរកក់ ឃុំ អូរគ្រៀង ដោយមានសមាជិកចូលរួមចំនួន ២៦នាក់ ស្រ្តី ១២នាក់។
-លោក នុត ឫទ្ធី មន្ត្រីខណ្ឌរជផ បានចូលរួមប្រជុំ ជាមួយថ្នាក់ដឹកនាំនាយកដ្ឋានអភិរក្ស និងមន្ត្រីអង្កកា WWF ព្រមទាំងក្រុមឆ្មាំន្លេ ប៉ុស្តិ៍គោលប្រាំបីជ្រុង កោះនរុង្គ និងកោះខ្ញែរ នៅភូមិកោះខ្ញែរ ឃុំអូរគ្រៀង ដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់អភិរក្សផ្សោត និងត្រីមេពូជ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម