របាយការណ៍ប្រចាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ របស់គម្រោង LASED II របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ៖
- លោក អោក ដារុណ អនុប្រធានមន្ទីរ និងលោក ជួប ភារៈ បានចូលរួមប្រជុំបូកសរុបការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត របស់គម្រោង LASED II នៅសាលប្រជុំសាលាខេត្ត ដឹកនាំដោយលោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង ថ្នាក់ខេត្ត។
- លោក ជុន ជាង និងលោក ឡុង ចាន់ថា បានចុះបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដំណាំបន្លែ ដល់កសិករគោលដៅ គម្រោងLASED II នៅដីសម្បទានឃុំចំបក់ ស្រុកព្រែកប្រសព្វ មានអ្នកចូលរួម ២៩ នាក់ ស្រ្តី១៤ នាក់ ។
- លោក សយ ច័ន្ទសិទ្ធិ និងលោក អ៊ូ សុវណ្ណារ៉ា បានចុះបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដំណាំបន្លែ ដល់កសិករគោលដៅ គម្រោង LASED II នៅដីសម្បទានឃុំចង្រ្កង់ ស្រុកចិត្តបុរី មានអ្នកចូលរួមសរុប ២៨នាក់ ស្រ្តី១៨ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម