នៅថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ និងប្រមូលចំណូលថ្លៃសម្បទានដីសេដ្ឋកិច្ចត្រូវបង់ចូលថវិការដ្ឋរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចកាម៉ាដេនូ និងក្រុមហ៊ុនអិនខេ អេហ្រ្គី នៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម