មាតិកា
ក្រចេះ ៖ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះទៅពិនិត្យទីតាំងរបស់កសិករចិញ្ចឹម និងបង្កាត់ភ្ញាស់បង្កងចំនួន២កន្លែង នៅ......
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
185

នៅថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះទៅពិនិត្យទីតាំងរបស់កសិករចិញ្ចឹម និងបង្កាត់ភ្ញាស់បង្កងចំនួន២កន្លែង នៅក្នុងភូមិជ្រោយអំពិល២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ មាន៖

-កសិករទី១ ឈ្មោះ ហម ថា ភេទប្រុស បានដាក់ចិញ្ចឹមបំប៉នបង្កងមេពូជអូស្ត្រាលី ចំនួន ៥គូ ដោយបង្កងញី ១ក្បាល អាចផលិតកូនបង្កងបាន ចំនួន ១៥០ក្បាល ជាមធ្យម បច្ចុប្បន្នលោក ហម ថា មានផ្សុំាបំប៉នកូនបង្កងចំនួន ១៥០០ក្បាល សម្រាប់លក់ជូនប្រជាកសិករទូទៅ។ ចំពោះតម្លៃលក់ចេញក្នុងកូនមួយក្បាល ១៥០០៛-២០០០៛។

-កសិករទី២ ឈ្មោះ ម៉ន ប៊ុនឡា ភេទប្រុស បានដាក់ចិញ្ចឹមបំប៉នបង្កងមេពូជចំនួន ៦០គូ (អូស្ត្រាលីចំនួន៤០គូ និងអាមេរិកាំងចំនួន២០គូ)។ លោក ម៉ន ប៊ុនឡា បានបញ្ជាក់ថា គាត់បានដាក់ចិញ្ចឹមបំប៉នបង្កងទាំងពីរប្រភេទនេះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ កសិករចិញ្ចឹមបង្កងទាំងពីរនាក់ខាងលើ ក៏បានសំណូមពរឱ្យរដ្ឋបាលជលផល ជួយផលិតសៀវភៅបច្ចេកទេ ស្តីពីការចិញ្ចឹមបង្កង និងជួយផ្សព្វផ្សាយ ជម្រុញឱ្យប្រជាកសិករយើងមានចំណាប់អារម្មណ៍លើការចិញ្ចឹមបង្កងនេះផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter