នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ និងប្រមូលចំណូលថ្លៃសម្បទានដីសេដ្ឋកិច្ចត្រូវបង់ចូលថវិការដ្ឋ របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំការកៅស៊ូមេមត់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម