មាតិកា
ក្រចេះ ៖ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះពិនិត្យការងារចិញ្ចឹមសត្វក្នុងស្រុកចិត្របុរី
ចេញ​ផ្សាយ ២៨ កក្កដា ២០២០
351

នៅថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយលោក រ៉ន ឡង់ឌី និងលោកស្រុី ពិសី បានចុះជួប និងពិភាក្សាជាមួយកសិករចំនួន ០៣នាក់ ដែលចិញ្ចឹមមាន់សាច់ និងចិញ្ចឹមមាន់យកពង សម្រាប់ភ្ញាស់កូន នៅភូមិថ្មក្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី  ខេត្តក្រចេះ កសិករ ទាំង៣នាក់រួមមាន៖

-លោក វុន វ៉ុន ចិញ្ចឹមមាន់សាច់ចំនួន ៥០០ក្បាល និងមាន់មេចំនួន ៦០ក្បាល បាចំនួន៥ក្បាល  និងមានទូរភ្ញាស់កូនមាន់ ទំហំ ២៦៥ពង។

-លោក ម៉ម វីរៈ ចិញ្ចឹមមាន់សាច់ ចំនួន ៨០ក្បាល មេចំនួន ៣០ក្បាល បារ ០៣ក្បាល និងមានទូរភ្ញាស់ ទំហំ ៣៦០ពង។

-លោក ហួ គឹមមុំ ចិញ្ចឹមមាន់សាច់ចំនួន ៦០០ក្បាល និងមេ១០០ក្បាល បាចំនួន ១៥ ក្បាល។ សូមបញ្ជាក់ថាកសិករទាំង៣នាក់ ប្រើបច្ចេកទេសបង្កាត់ ដោយសិប្បនិមិ្មត។

គោលបំណង នៃកិច្ចពិភាក្សា ស្វែងរកបញ្ហា ដំណោះស្រាយ និងសំណូមពរដូចខាងក្រោម៖

១. បញ្ហា 
     -បច្ចុប្បន្ន នេះ ពួកគាត់ផលិតបានប៉ុន្តែមិនមានទីផ្សារ សម្រាប់លក់ ទាំមាន់សាច់ និងកូនមាន់
     - បញ្ហាពេលជួបជំងឺ មិនបានដឹងអំពីប្រភេទជំងឺច្បាស់លាស់ ។

២.ដំណោះស្រាយ 
    បញ្ហាទីផ្សារ ការិយាល័យ និងជួយផ្សព្វផ្សាយ ដល់អ្នកប្រមូលទិញក្នុងខេត្ត។
    បញ្ហាជំងឺ ការិយាល័យ ស្នើសុំដល់កសិករនៅពេលមានបញ្ហា សុំផ្តល់ព័ត៌មានមកមន្រ្តីយើងជាមន្ទាន់ ដើម្បីមន្រ្តីជួយដល់កសិករទាន់ពេលវេលា។

៣.សំណូមពរ 
    កសិករចង់អោយមានការ ពង្រីកទីផ្សារដល់ពួកគាត់អោយបានទូលំទូលាយ ដូចជាការរៀបចំទៅជាសហគមន៍ជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter