នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំពិធី ប្រកាសតែងតាំង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក្រោមអធិបតីយភាពឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ជំនាញរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។ គួរបញ្ជាក់ផងដែរថាការប្រកាសតែងតាំង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចរួមមាន៖
១. លោក សៀន គិន ឋានន្តរស័កិ្តអនុមន្រ្តី ថ្នាក់លេខ៣ ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
២. លោក ម៉ុក ពន្លក ឋានន្តរស័កិ្តអនុមន្រ្តី ថ្នាក់លេខ៣ ជានាយខណ្ឌរដ្ឋបាលជលផលក្រចេះ
៣. លោក ញឹម ឧត្តមវឌ្ឍនា ឋានន្តរស័កិ្តមន្រ្តីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤ ជាអនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម
៤. លោក ឡាយ សម្ភស្ស ឋានន្តរស័កិ្តមន្រ្តីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤ ជាអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
៥. លោក ឃី ចាន់ណូ ឋានន្តរស័កិ្តមន្រ្តីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤ ជាអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
៦.លោកស្រី ជា សនសោភា ឋានន្តរស័កិ្តមន្រ្តីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៧. លោក បឿយ ផល ឋានន្តរស័កិ្តមន្រ្តីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែ ថ្នាក់លេខ១ ជាអនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក
៨. លោក ម៉ី ធារិទ្ធ ឋានន្តរស័កិ្តមន្រ្តីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែ ថ្នាក់លេខ១ ជាអនុប្រធានការិយាល័យផែនការ គណនេយ្យ
នឹងប្រគល់ភារកិច្ចជូនលោក អ៊ូ សុវណ្ណរ៉ា ឋានន្តរស័កិ្តមន្រ្តីបច្ចេកទេសមធ្យម ថ្នាក់លេខ២ ឲ្យកាន់មុខដំណែងជានាយផ្នែករដ្ឋបាលជលផលកាំពី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។ និងបានផ្លាស់ប្តូរភារកិច្ចលោក អ៊ឹង យូទី ឋានន្តរស័កិ្តមន្រ្តីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៣ ជាអនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម។
ក្នុងឱកាងនោះផងដែរ លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើរដល់មន្រ្តីដែលបានតែងតាំងថ្មីត្រូវខិតខំបំពេញការងារតាមជំនាញជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ក្នុងកំឡុងនៃការរីករាលដាលជាសកល នូវជំងឺកូវីត១៩ (COVID-19) នេះ។