មាតិកា
ក្រចេះ ៖វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ស្តីពី ផែនការអាជីវកម្មកសិកម្ម និងខ្សែច្រវ៉ាក់អាជីវកម្ម
ចេញ​ផ្សាយ ១៥ កក្កដា ២០២០
547

នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំ​ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហកាជាមួយ សមាគមនសហករណ៍កម្ពុជា (Co-operative Association of Cambodia) បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មក្នុងខេត្តមកពី ៣៣សហគមន៍កសិកម្ម ស្មើ៤៨នាក់ ស្រ្តី១៥នាក់ ស្តីពី ផែនការអាជីវកម្មកសិកម្ម និងខ្សែច្រវ៉ាក់អាជីវកម្ម ដឹកនាំដោយលោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅសាលប្រជុំមន្ទីរកសិកម្មខេត្ត។

គោលបំណង៖

១. រំលឹកឡើងវិញនូវការអនុវត្តផែនការមុខជំនួញ ការពង្រឹងសមត្ថភាពគ្រប់គ្រងខ្សែចង្វាក់អាជីវកម្ម ការបង្កើតផលិតកម្ម និងសេវាកម្មថ្មីៗ។

២. បង្កើនការលក់ផលិតផល និងប្រាក់ចំណេញរបស់សហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter