ចេញផ្សាយ ១៤ កក្កដា ២០២០
673
រសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះតំណាងឲ្យថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយមន្ត្រីប្រតិបត្តិសាខា អនុសាខាសាខាស្រុកចិត្របុរី ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាលរងស្រុក កងកំលាំងប្រដាប់អាវុធស្រុក លោក មេឃុំបុសាលាវ លោកមេភូមិ ក្នុងឃុំបុសលាវ និងមន្ត្រីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសារងាយរងគ្រោះ គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ និងកុមារកំព្រា សរុបចំនួន២០គ្រួសារ មកពីឃុំបុសលាវ ចំនួន១០ គ្រួសារ និងឃុំកោះច្រែងចំនួន ១០ គ្រួសារ នៅស្រុចិត្របុរីក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ត្រីខ ១០កំប៉ុង, អាវយឺត៤, សាប៊ូ ១ដុំ និងថវិកា ២០,០០០រៀល ដែលពិធីនេះរៀបចំឡើងនៅវត្តបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ។