នៅរសៀលថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រចាំឆមាសទី១ និងទិសដៅអនុវត្តសម្រាប់ឆមាសន្ទាប់ និងបញ្ហាផ្សេងៗ ក្រោមការដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នឹងមានការចូលរួមពីលោកប្រធានការិយាល័យជំនាញរបស់មន្ទីរ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើ សរុប ២១នាក់ ស្រី០១នាក់។
ជាលទ្ធផល ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យជំនាញ បានបង្ហាញអំពីលទ្ធផលសម្រេចបាន ប្រចាំឆមាសទី១ បញ្ហាប្រឈម និងដំណោះស្រាយ ជូនថ្នាក់ដឹកនាំមន្ទីរ និងអង្គប្រជុំ។ ក្នុងនោះដែរលោកប្រធានមន្ទីរ បានផ្តាំផ្ញើដល់មន្រ្តីដែលចុះអនុវត្តតាមមូលដ្ឋាន ត្រូវបន្តរណែនាំ នឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវខិតខំបង្ករបង្កើនផល ការចិញ្ចឹមសត្វ ការងារវារីវប្បកម្ម ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសត្រូវជៀសឲ្យផុតពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងត្រូវចេះការពារខ្លួនដើម្បីជៀសផុតពីជំងឺកូវីដ ១៩ (Covid-19)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម