នៅថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក លាង ពន្លឺ អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានដឹកនាំកសិករគម្រោង សាកវប្បកម្មកម្ពុជា (CHAIN) សរុបចំនួន ១៥នាក់ ស្រី ១០នាក់ មកពីភូមិម្រើម ឃុំដារ ទៅទស្សនកិច្ចសិក្សាចម្ការបន្លែចំនួន ០២កន្លែង មានដូចខាងក្រោម៖
១. ចូលទស្សនកិច្ចនៅសួនបន្លែរបស់កសិករគម្រូ ឈ្មោះ អ៊ាង អ៊ា ភេទប្រុស ដាំដំណាំត្រសក់ចំណារ និងប៉េងបោះ។
២. ចូលទស្សនកិច្ចនៅសួនបន្លែរបស់កសិករគម្កសិករគម្រូទី២ ឈ្មោះ ស៊ាន ស៉ីណាល់ ភេទស្រី ដាំត្រប់ស្រួយ និងត្រប់វែង នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម