មាតិកា
ក្រចេះ ៖ទស្សនកិច្ចសិក្សារវាងកសិករ និងកសិករ ដើម្បីស្វែងយល់ពីបច្ចេកទេសផ្សេងៗរបស់គម្រោងឈេន CHAIN
ចេញ​ផ្សាយ ០៩ កក្កដា ២០២០
228

 នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំកសិករគម្រោងសាកវប្បកម្មកម្មម្ពុជា (CHAIN) សរុបចំនួន ២៥នាក់ ស្រី្ត ២១នាក់ ដែលមកពីភូមិគោលដៅចំនួន ០២ភូមិ គឺភូមិត្នោត ឃុំពង្រ និងភូមិព្រែកតាហ៊ុប ស្រុកឆ្លូង ធ្វើទស្សនកិច្ចសិក្សាចម្ការបន្លែកសិករឈ្មោះ ប៊ិន ហុងលី ដែលស្ថិតនៅភូមិបឹងកៀប ឃុំដំរីផង ស្រុកឆ្លូង។
    គោលបំណងនៃទស្សនកិច្ចនេះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកទេសដាំដុះដំណាំបន្លែដូចជា៖

១- ការសាងសង់ផ្ទះសំណាញ់ ដែលប្រើប្រាស់ធនធានក្នុងស្រុក និងបច្ចេកទេសដាំដុះ។

២-បច្ចេកទេសប្រើកៅស៊ូគ្របរង និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។

៣-បច្ចេកទេសគ្រប់គ្រងសត្វល្អិតបំផ្លាញដំណាំបន្លែ ពិសេសសត្វល្អិតពួកជញ្ជក់ ដូចជាទ្រីប ចៃ ពីងពាងក្រហម និងរុយស។

ចំនួនអ្នកចូលទស្សនា
Flag Counter