សម្មភាពភាពគម្រោង LASED II នៅថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០៖
- លោក ញឹម ឧត្តមវឌ្ឍនា លោកស្រី សូ សុខារី លោកស្រី ជា សនសោភា និងមន្រ្តីតាមដាន និងវាយតម្លៃគម្រោងថ្នាក់ខេត្ត បានចុះបណ្តុះបណ្តាលផលិតភាពកសិកម្ម ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ ដល់សម្បទានិក នៅដីសម្ប ទាន សង្គមកិច្ចឃុំដារ ស្រុកចិត្របុរី មានអ្នកចូលរួមសរុប ៥៣នាក់។
- លោក ឈូក សំណាង និងលោក លី សារ៉ាវុធ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចុះបណ្តុះបណ្តាលផលិតភាពកសិកម្ម ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ ដល់សម្បទានិក នៅដីសម្បទានសង្គមកិច្ចឃុំសំបុក ស្រុកចិត្របុរី មានអ្នកចូលរួមសរុប ៣៩នាក់ ស្រី៣២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម