សម្មភាពភាពគម្រោង LASED II នៅថ្ងៃទី ថ្ងៃសុក្រ ១៣ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០
- លោកស្រី សូ សុខារី នឹងលោក រ៉ន ឡង់ឌី បានចុះពិនិត្យ តាមដាន និងជំរុញការដាំដុះដំណាំបន្លែ ការចិញ្ចឹមសត្វ នៅដីសម្បទានសង្គមកិច្ចឃុំដា ស្រុកចិត្របុរី។ ក្រុមការងារបានពិនិត្យឃើញមានមាន់សម្បទានិក១គ្រួសារឈឺ និងសំកុក បន្ទាប់មកលោក រន ឡងឌី ក៍បានណែនាំអោយគាត់ប្រើថ្នាំ ឡាំងកូ ប៉ារ៉ា នឹង ស៊ុបភើវីតាមីន ដាក់ទឹកអោយផឹក នឹងចាប់មាន់ដែសំកុកដាក់ដោយឡែក ។
- លោក ញឹម ឧត្តមវឌ្ឍនា លោក ជុន ជាង និងលោក ស្រី ចានណាត បានចុះពិនិត្យ តាមដាន និងជំរុញការដាំដុះ ចិញ្ចឹមសត្វនៅឃុំសំបុក ស្រុកចិត្របុរី ក្នុងនោះក្រុមការងារក៍បានណែនាំពីបច្ចេកទេសថែទាំមាន់ នៅរដូវវស្សាធ្លាក់ភ្លៀង ជោគជាំ និងបានជំរុញពួកគាត់បង្កើនការដុះដំណាំបន្លែ ដើម្បីទទួល បានប្រាក់ចំណូលបន្ថែម និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ ក្នុងរដូវរីករាលដាលនៃជំងឺកូវីត១៩ ជាពិសេសចូលរួមចំណែកទប់ស្កាត់ការនាំចូលបន្លែពីខាងក្រៅប្រទេស ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម