ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមល្បាតជាមួយក្រុមល្បាតឆ្មាំទន្លេអភិរក្សសត្វផ្សោត នៅចំណុចតំបន់សត្វផ្សោតកាំពី និងប្រគល់ឧបករណ៍ សម្ភារៈសម្រាប់ការងារល្បាត ដោយរដ្ឋបាលជលផល និងអង្គការ WWF រួមមាន អាវពោង អង្រឹង ឯកសណ្ឋាន ដ្រូន និងបន្ទះសូឡា ដល់ឆ្មាំទន្លេខេត្តក្រចេះ និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ ដែលក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតដកហូត រួមមានមង ចំនួន ១៥៦ត្បូង ប្រវែង ៤៦៤០ម៉ែត្រ ក្រឡា៧-១៦សង់ទីម៉ែត្រ និងអាំវែកទ័កឆក់ត្រី ចំនួន ៤៨គ្រឿង នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជាប្រធានគណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ និងមានការចូលរួមពី ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ឯកឧត្តម ឃុន សារឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ប្រធានអង្គការ WWF ប្រធាននាយកដ្ឋានអភិរក្សជលផល លោកនាយខណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ លោកនាយផ្នែក នាយរងផ្នែក នាយសង្កាត់ រដ្ឋបាលជលផល មេឃុំសំបុក នាយប៉ុស្តិ៍នគរបាលសំបុក សមាជិកឆ្មាំទន្លេ និងប្រជាការពារឃុំសំបុក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម