មាតិកា
ក្រចេះ ៖កិច្ចប្រជុំ ពង្រឹកការអនុវត្តច្បាប់ការពារ និងការគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ​ក្រោមអធិបតីភាពឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០៤ កក្កដា ២០២០
377

ថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមប្រជុំ ពង្រឹកការអនុវត្តច្បាប់ការពារ និងការគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជាប្រធានគណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ និងមានការចូលរួមពីឯកឧត្តម ខ័ណ ចំណាន អភិបាលរងខេត្តក្រចេះ ឯកឧត្តម ឃុន សារឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានអង្គការ WWF ប្រធាននាយកដ្ឋានអភិរក្សជលផល និងលោក លោកស្រី តំណាងមន្ទីរទេសចរណ៍ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកនាយខណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ លោកនាយផ្នែក នាយរងផ្នែក និងលោក លោកស្រី នាយសង្កាត់ រដ្ឋបាលជលផល ចូលរួមសរុបចំនួន ៣០នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter