នៅថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងសហគមន៍នេសាទ បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ដីពី រដូវបិទនេសាទ ឆ្នាំ២០២០ និងការងារត្រួតពិនិត្យបទល្មើសនេសាទនានា ក្នុងខេត្តបានចំនួនមួយលើក។ និងចុះប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពី រដូវបិទនេសាទឆ្នាំ២០២០ ដល់មូលដ្ឋានអ្នកនេសាទ នៅភូមិឈើទាលភ្លោះ ឃុំកញ្ជរ ចំនួន១លើក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម