សកម្មភាពរបស់គម្រោង (LASED II) នៅថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានដូចតទៅ៖
-លោក ជួប ភារៈ លោក សយ ច័ន្ទសិទ្ធិ លោក ឡុង ចាន់ថា ពេទ្យសត្វភូ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម បានចុះចាក់វ៉ាក់សាំងការពារជំងឺមាន់ និងផ្ដល់ការពារជំងឺមាន់ ដល់សម្បទានិក ឃុំចំបក់ ស្រុកព្រែកប្រសព្វ។
- លោក ឈូក សំណាង លោក លី សារ៉ាវុធ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ពេទ្យសត្វភូមិ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម បានចុះចាក់វ៉ាក់សាំងការពារជំងឺមាន់ និងផ្ដល់ការពារជំងឺមាន់ ដល់សម្បទានិក ឃុំចង្រ្កង់ ស្រុកចិត្តបុរី ។
-លោក ញឹម ឧត្តមវឌ្ឍនា លោក ជុន ជាង ពេទ្យសត្វភូមិ និងភ្នាក់ងារផ្សព្វផ្សាយភូមិ ដែលអនុវត្តគម្រោងឡាហ្សិតជំហានទី២ (LASED II) បានចុះចាក់វ៉ាក់សាំងការពារជម្ងឺមាន់ និងផ្ដល់ថ្នាំការពារជំងឺមាន់ ដល់សម្បទានិក នៅដីសម្បទានសង្គមកិច្ច ឃុំថ្មី ស្រុកចិត្របុរី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម