នៅថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តក្រចេះ និង អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមក្នុងពិធីប្រគេល់ទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃគង់ចាំវស្សាចំនួន ១៣វត្ត មកពីឃុំស្នួល ឃុំ២ធ្នូ និងឃុំគ្រញូងសែនជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ជុក មុន្នី ឯកឧត្តម ថោ សេដ្ឋាណា និង ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម