មាតិកា
ក្រចេះ ៖កិច្ចប្រជុំ ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ២៦ មិថុនា ២០២០
589

នៅថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំ ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ ដោយមានការចូលរួមពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល លោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យជំនាញថ្នាក់ខេត្ត សរុប ២៤នាក់ ស្រី ០៣នាក់។

គោលបំណង

•  ដើម្បីពិនិត្យ កែសម្រួល និងប្រមូលព័ត៌មានខ្វះខាត ដើម្បីដាក់បញ្ចូលក្នុងលទ្ធផលសម្រេចបានរបស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៤-២០១៨ ដែលជាទិន្នន័យថ្មីដែលបានកំណត់ដោយក្រសួង។

•  ដើម្បីពិនិត្យ កែសម្រួល និងប្រមូលព័ត៌មានជាសូចនាករ ដើម្បីដាក់បញ្ជូលទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣

•  ដើម្បីលើកសកម្មភាពថ្មីៗ ចំបងៗ ដាក់តាមចង្កោមសកម្មភាព នៃអនុកម្មវិធីនីមួយៗ

• ដើម្បីត្រៀមលក្ខណៈរៀបចំប្រជុំពិគ្រោះយោបល់ ជាមួយក្រុមការងាររៀបចំកសាង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ របស់ក្រសួងជាលើកទី២ ដែលប្រព្រិត្តនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

• ធ្វើការប៉ាន់ស្មានតម្រូវការធនធានហិរញ្ញវត្ថុ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ តាមផ្នែក និងការិយាល័យជំនាញនីមួយៗ

•  បញ្ហាផ្សេងៗ ដំណោះស្រាយ និងសំណូមពរ

លទ្ធផលសម្រេចបានកន្លងមក

•  មន្ទីរបានរៀបចំក្រុមការងារទទួលបន្ទុករៀបចំកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣

•  ក្រុមការងារបានបំពេញលទ្ធផលសម្រេចបាននៃផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំកន្លងមក ២០១៤-២០១៨

• ក្រុមការងារបានប្រជុំពិនិត្យ កែសម្រួល និងសម្រេចលើទស្សនៈ បេសសកម្ម គោលបំណង គោលដៅ និងសូចនាករ បានចំនួន ២លើក ស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួង

•  ក្រុមការងារបានប្រជុំពិនិត្យ និងសម្រេចដាក់សកម្មភាពចំបងៗបានមួយចំនួនធំ

• ក្រុមការងារបានបំពេញទិន្នន័យ និងសូចនាករបានមួយចំនួន នៅខ្វះចំនួនទៀត ដែលតម្រូវឱ្យផ្នែក និងការិយាល័យជំនាញនីមួយៗត្រូវបំពេញបន្ថែម

• មន្ទីរបានរៀបចំប្រជុំពិគ្រោះយោបល់ ជាមួយក្រុមការងារកសាងរៀបចំ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ របស់ក្រសួង បានចំនួន ១លើក 

• តាមការវាយតម្លៃរបស់ក្រុមការងារ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សម្រេចបាន ៨០%។

ចំនួនអ្នកចូលទស្សនា
Flag Counter