មាតិកា
ក្រចេះ ៖ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះការទន្រ្ទានកាន់កាប់ដីឯកជន
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
245

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងថា្នក់ដឹកនាំ មន្រ្តីការិយាល័កសិឧស្សាហកម្ម បានចូលរួមជាមួយក្រុមការងារចម្រុះ ដឹកនាំដោយឯកឧត្តម ខណ្ឌ ចំណាន អភិបាលរងខេត្ត ដើម្បីចុះអនុវត្តសេច​ក្តី​ជូន​ដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពី ការបញ្ឈប់ការចូលទន្រ្ទានកាន់កាប់ដីឯកជនរបស់រដ្ឋ ដែលបានផ្តល់សិទ្ធិសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុន មេហ្គាស្តា អ៊ិនវេសមេន ហ្វរីស្ទ្រី ឌីវេឡុបមេន ដែលមានទីតាំងស្ថិតនៅ​ឃុំ​ចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

រដ្ឋបាលសាលាខេត្តក្រសចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តក្រចេះ បានបញ្ជាក់ដល់ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងចូលទន្រ្ទាន និងកាន់កាប់ដីរដ្ឋខុសច្បាប់លើទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន មេហ្គាស្តា អ៊ិនវេសមេន ហ្វរីស្ទ្រី ឌីវេឡុបមេន ដែលមានទីតាំងស្ថិតនៅឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ទីតាំងដីនេះ ក្រុមការងារបានចុះសិក្សាកាត់ខ្វៀលផលប៉ះពាល់រួចរាល់ និងបានបោះបង្គោលព្រំដីរួចរាល់ជូនក្រុមហ៊ុន។ ដូចនេះដើម្បីឲ្យដំណើរការគ្រប់គ្រងដីរដ្ឋប្រកបដោយប្រសិទ្ធិភាព និងរក្សាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ធ្លី រដ្ឋបាលខេត្តបានជូនដំណឹងដូចខាងក្រោម៖

១. ត្រូវបញ្ឈប់ នូវរាល់ការកាន់កាប់ និងទន្រ្ទានយកដីរដ្ឋគ្រប់រូបភាពដោយខុសច្បាប់។

២. ត្រូវរុះរើពូជដំណាំ សម្ភារ រោង ខ្ទម ដែលបានសង់រួចចេញពីបរិវេណដីរដ្ឋខាងលើ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ជាកំហិត។ ផុតកាលបរិច្ឆេទខាងលើនេះក្រុមការងារនឹងចាត់វិធានការអនុវត្តតាមផ្លូវច្បាប់។

៣. ករណីមិនសហការ និងមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច មានភារកិច្ចអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានលក្ខណ្ឌ។

ចំនួនអ្នកចូលទស្សនា
Flag Counter