មាតិកា
ក្រចេះ ៖កិច្ចប្រជុំផ្ទៀងផ្ទាត់លទ្ធផលចន្លោះជំរឿនកសិកម្ម ឆ្នាំ ២០១៩ ប្រចាំខេត្តក្រចេះ
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
379

នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់លទ្ធផលចន្លោះជំរឿនកសិកម្ម ឆ្នាំ ២០១៩ ដឹកនាំដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដោយមានការចូលរួមពីតំណាងក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សមាសភាពចូលរួមមាន លោក អ៉ិន គឹមស៊ា អនុប្រធានមន្ទីរផែនការនិងសហការី ១នាក់ លោក សំ សំអាង លោក សាន់ ហ៊ុយទាង និងសហការី១នាក់ លោក អ៊ូ វណ្ណារ៉ា តំណាងខណ្ឌរដ្ឋបាលជលផល និងខ្ញុំបាទតំណាងការិយាល័យ ផែនការ-គណនេយ្យ  សរុបចំនួន ១០នាក់។ អង្គប្រជុំបានដំណើរការពីម៉ោង ៨:០០ ដល់ម៉ោង ១១:៣០ថ្ងៃត្រង់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ តាមរបៀបវារៈ សូមអោយជំនាញនិមួយៗធ្វើការផ្ទៀង ផ្ទាត់ មុខដំណាំស្រូវ ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម ការចិញ្ចឹមសត្វ និងការប្រមូលផលនេសាទតាមធម្មជាតិ និងវារីវប្បកម្ម។ល។  សរុបជារួមក្រុមការងារមន្ទីរផែនការ និងមន្ទីរកសិកម្ម បានឯកភាពកែតម្រូវទិន្នន័យប្រមាណពី ២០%-៣០% មុននឹងបោះពុម្ពផ្សព្វផ្សាយនូវលទ្ធផលចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter