នៅថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផលក្រចេះ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ៖
១. បានចុះផ្សព្វផ្សាយ ស្ដីពី រដូវបិទនេសាទ ឆ្នាំ២០២០ និងការងារត្រួតពិនិត្យបទល្មើសនេសាទ ដល់សហគមន៍នេសាទ និងកសិករ ក្នុងស្រុកសំបូរ។
២. រដ្ឋបាលជលផលខេត្តក្រចេះ និងក្រុមការងារថ្នាក់ជាតិ បានចុះត្រួតពិនិត្យ ចែកសម្ភារៈដល់សហគមន៍នេសាទ ក្នុងឃំុបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម