មាតិកា
ក្រចេះ ៖ពិធី ចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០៤គ្រួសារ ស្ថិតនៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ចេញ​ផ្សាយ ១៩ មិថុនា ២០២០
261

ឃុំជ្រោយបន្ទាយ ១៧.០៦.២០២០ វេលាម៉ោង១៤:៣០នាទី 
សាខាកាកបាទក្រហមខេត្ត បាននាំយកនូវអំណោយមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០៤គ្រួសារ ស្មើនិង០៤ខ្នងផ្ទះ (រងការខូចខាតទាំងស្រុង) ក្រោយអធិបតីភាពលោក ទ្រី សុភ័ក្រ្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ប៊ី ជា តំណាងប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក ហង់ ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ លោក ប៉ិច ងន់ស្រ៉ឺ មេឃុំជ្រោយបន្ទាយ 
មន្ទីរសង្គមកិច្ចខេត្ត ស.ស.យ.កស្រុក និងសប្បុរសជនក្នុងឃុំ ស្ថិតនៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ  ដោយក្នុងមួយគ្រួសារទទួលបាននូវអំណោយ រួមមាន ÷
                   ១. អង្ករ ៤បេ
                   ២. មី ៣កេះ
                   ៣. តង់ ១
                   ៤. ភួយ ១
                   ៥. មុង  ១
                   ៦. ក្រមា ១
                   ៧. អាវយឺត ៥
                   ៨. ឃីត ១ដុំ
                   ៩. ទឹកស៊ីអ៉ីវ ២យួរ
                   ១០. ទឹកត្រី ២យួរ
                   ១១. ត្រីខ ១ដុំ
                   ១២. អំបិល ៥កញ្ចប់
                   ១៣. សម្ភារៈផ្ទះបាយ ១ចំនួន
                   ១៤. និងថវិការចំនួន ២,០៤០,០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter