នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយគម្រោង បន្លែផ្លែឈើកម្ពុជា (CHAIN) បានរៀបចំ ពិធីសម្ភោធតូបលក់បន្លែអ្នកភូមិខេត្តក្រចេះ ក្រោមអធិបតីភាពលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោកចៅសង្កាត់ក្រចេះ និងតំណាង ក្រុមការងារគម្រោង CHAIN ដែលមានការចូលរួមដោយ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងមន្ទីរកិច្ចការនារីខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងខេត្ត។ ពិធីនេះប្រព្រឹត្តនៅទីតាំងតូបលក់បន្លែអ្នកភូមិ ខាងកើត ឈៀងខាងត្បូងផ្សារសាមគ្គីក្រុងក្រចេះ ទល់មុខធនាគារជាតិនៃកម្ពុជាខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម