មាតិកា
ក្រចេះ ៖កិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ប្រចាំខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ១១ មិថុនា ២០២០
204

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ប្រចាំខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តការងារបន្ត ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមានសមាសភាពចូលរួមដោយ លោកអនុប្រធានមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឌបាលជលផល និងការិយាល័យជំនាញថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សរុប ១៩នាក់ ស្រី ០១នាក់។

ក្នុងកិច្ចប្រជុំនេះដែរលោកប្រធានមន្ទីរកសិកម្ម ក៏បានណែរនាំដល់មន្រ្តីគ្រប់ការិយាល័យជំនាញទាំងអស់ ឲ្យយកចិត្តទុកដាក់នូវការអនុវត្តសកម្មភាពការងារ ចិញ្ចឹមសត្វ ការងារបង្ករបង្កើនផល ការទប់ស្កាត់បទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ និងជួយទប់ស្កាត់នូវការរីករាល​ដាល​នៃជំងឺ កូវីត ១៩ (COVID-19) ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter