នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តការងារបន្ត ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមានសមាសភាពចូលរួមដោយ លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឌបាលជលផល និងការិយាល័យជំនាញថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សរុប ២១នាក់ ស្រី ០២នាក់។
ក្នុងកិច្ចប្រជុំនេះដែរលោកប្រធានមន្ទីរកសិកម្ម ក៏បានណែរនាំដល់មន្រ្តីគ្រប់ការិយាល័យជំនាញទាំងអស់ ឲ្យយកចិត្តទុកដាក់នូវការអនុវត្តសកម្មភាពការងារ ចិញ្ចឹមសត្វ ការងារបង្ករបង្កើនផល ការទប់ស្កាត់បទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ និងជួយទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីត ១៩ (COVID-19) ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម