មាតិកា
ក្រចេះ ៖ពិធីប្រកាសផ្លាស់ប្តូរភារកិច្ចជូនមន្រ្តីរាជការ ជានាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង និងនាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ក្រោមការដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់់ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ៣០ មេសា ២០២០
268

នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរភារកិច្ចជូនមន្រ្តីរាជការ ជានាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង និងនាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ក្រោមការដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់់ និងនេសាទខេត្តក្រចេះ នៅសាលប្រជុំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់់ និងនេសាទខេត្តក្រចេះ ដោយមានការចូលរួមដោយការិយាល័យជំនាញ លោកនាយខណ្ឌ នាយ នាយរងខណ្ឌ នាយ នាយរងផ្នែក នាយ នាយរងសង្កាត់ និងមន្ត្រី នៃខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌ នាយរងខណ្ឌ នាយ នាយរងផ្នែក នៃខណ្ឌរដ្ឋបាលជលផលក្រចេះ សរុប ៤៦នាក់ ស្រី ០៦នាក់។ ក្នុងពិធីនេះដែរលោកប្រធានមន្ទីរបានផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឲ្យបានល្អ និងបានផ្សព្វផ្សាយពីការបង្ការខ្លួននៃការរីករាលដាលជំងឺកូវីដ១៩ ។

ចំនួនអ្នកចូលទស្សនា
Flag Counter