នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នៅទីស្នាក់ការឃុំជ្រោយបន្ទាយ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំជ្រោយបន្ទាយ បានដឹកនាំក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក្រុម សសយក បានចូលរួមជាអធិបតីជាមួយ ឯកឧត្តម ឯម សុផល តំណាងឯកឧត្តម ស៊ូម សារឿន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រែកប្រសព្វ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ និងលោក កែ ណារិទ្ធិ អភិបាលរងស្រុកព្រែកប្រសព្វ ក្នុងកម្មវិធីចែកអំណោយជាសាប៊ូជូនប្រជាពលរដ្ឋតាមភូមិចំនួន ០៧ ភូមិ ក្នុងឃុំជ្រោយបន្ទាយ។ ប្រជាពលរដ្ឋមួយគ្រួសារទទួលបានសាប៊ូចំនួន ០១ដុំ សរុបចំនួន ៣១៥០គ្រួសារ ស្មើចំនួន ៣១៥០ ដុំ និងធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ខេត្ត បទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាល ដើម្បីការការពារប្រឆាំងនឹងវីរុស Covid-19 ។ បន្ទាប់ពីសំណេះសំណាលក្រុមការងារបានចុះជួបជាមួយប្រជាពលរដ្ឋដើម្បីចែកសាប៊ូតាមផ្ទះគ្រប់ភូមិក្នុងឃុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម