មាតិកា
ក្រចេះ ៖កូនកន្ធាយក្បាលកង្កែប (ល្មិច) ចំនួន ២៨៨ ក្បាល ត្រូវបានប្រលែងចូលទន្លេមេគង្គ ក្នុងស្រុកសំបូរ
ចេញ​ផ្សាយ ១៦ មីនា ២០២០
480

នៅថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផលកាំពី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយ មន្រ្តីអង្គការ WCS បានលែងកូនកន្ទាយក្បាលកង្កែប (ល្មិច) ចំនួន ២៨៨ ក្បាល ដែលមានអាយុពី ២០ថ្ងៃ ទៅ ៦០ថ្ងៃ ត្រូវបានប្រលែងចូលទន្លេមេគង្គចំណុច កោះប្រើស ភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពី សហគមន៍នេសាទ អំពិលទឹក អូរក្រសាំង និងសិស្សានុសិស្ស បឋមសិក្សាអូរក្រសាំង ចូលរួមសរុប ៣២ នាក់។ ក្នុងនោះក្រុមការងារបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ជួយអភិរក្សកន្ធាយក្បាលកង្កែប ព្រោះវាជាសត្វកម្រ និងជិតផុតពូជពីទន្លេមេគង្គយើងនេះ និងដើម្បីឲ្យកន្ធាយកើតមានឡើងវិញផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter