នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមានការចូលរួមពី លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយរងខណ្ឌរដ្ឌបាលជលផល ការិយាល័យជំនាញថ្នាក់ខេត្ត និងប្រធានការិយាល័យកសិកម្ម ក្រុង/ស្រុក នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សរុប ២២នាក់ ស្រី ០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម