ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ” ក្រោមអធិបតីភាពលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងភរិយា អញ្ជើញចូលរួមដោយលោកអនុប្រធានមន្ទីរ លោក លោកស្រី នាងកញ្ញា ជាមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។ នាឱកាសនេះ លោកប្រធានមន្ទីរ បានថ្លែងចំណាប់អារម្មណ៍ ចូលរួមអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ជូនបងប្អូននារីនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រចេះ និងផ្តាំផ្ញើសារសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងប្រវត្តិទិវាអន្តរជាតិនារី ០៨មីនា ការលើកកម្ពស់សិទ្ធិស្រ្តី និងយេនឌ័រ ការចូលរួមរបស់ស្រ្តីក្នុងសកម្មភាពសង្គម នយោបាយ មនុស្សធម៌ ការអភិវឌ្ឍ និងការលះបង់គ្រប់បែបយ៉ាងក្នុងការបំពេញតួនាទីជាម្តាយ ជាភរិយា និងជាមេគ្រួសារដ៏ល្អ។ល។