នៅរសៀលថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារ សសយក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាប្រធាន សសយក នៃមន្ទីរកសិកម្ម និងសហការី បានសហការជាមួយលោកមេឃុំសោប មេភូមិ នាំយកសម្ភារមួយចំនួនសម្រាប់ឧបត្ថម្ភជូនចាស់ជរាគ្មានទីពឹង ចំនួន ០៣ គ្រួសារ រួមមាន៖
១.លោកយាយ នឹម ណែម ភេទស្រី អាយុ ៧០ រស់នៅភូមិក្លរ ឃុំសោប ស្រុកព្រែកប្រសព្វ
២.លោកយាយ ស៊ុន ម៉ៅ ភេទ ស្រី អាយុ ៧៤ រស់នៅភូមិសោបលេី ឃុំសោប ស្រុកព្រែកប្រសព្វ
៣.និងលោកយាយ ខេន សៅ ភេទស្រី អាយុ ៧០ឆ្នាំ រស់នៅភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ។
ដោយក្នុងមួយគ្រួសារទទួលបាន អង្ករសែនពិដោរ ចំនួន ២០គីឡូក្រាម មីម៉ាម៉ា ០២កេស ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ ០១យួរ ស្ករសរ ០២គីឡូក្រាម ត្រីខកំប៉ុង ០១យួរ និងថវិការចំនួន ១៥០០០០រៀល។
បន្ទាប់មកក្រុមការងារ ក៏បានឆ្លៀតចូលពិនិត្យមើលការដាំដុះដំណាំត្រសក់ និងដំណាំម្រះរបស់កសិករ នៅឃុំសោប ស្រុកព្រែកប្រសព្វ និងបានណែនាំពីបច្ចេកទេសថែទាំ និងការពារ ដំណាំ ឲ្យស្របតាមលក្ខណៈបច្ចេក ដើម្បីទទួលបានទិន្នផលល្អ។
ពេលមកដល់ក្រុងក្រចេះ លោក ប្រធានមន្ទីរបានឆ្លៀតចូលពិនិត្យមើលការសាងសង់អាគារខណ្ឌរដ្ឋបាលជលផលក្រចេះ នៅសង្កាត់រការកណ្តាល ក្រុងក្រចេះដែលជិតហើយ ១០០ភាគរយ។