មាតិកា
ក្រចេះ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំខែមករា ឆ្នាំ២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២០
476

នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំខែមករា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមានការចូលរួមពី លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឌបាលជលផល ការិយាល័យជំនាញថ្នាក់ខេត្ត និងប្រធានការិយាល័យកសិកម្ម ក្រុង/ស្រុក នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សរុប ៣២នាក់ ស្រី ០២នាក់។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ ក៏បានឲ្យការិយាល័យជំនាញទាក់ទង ឡើងរាយការណ៍នូវសកម្មភាព ដែលការិយាល័យ បានអនុវត្តន៍សកម្មភាពកន្លងមក និងណែនាំដល់មន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់អនុវត្តការងារបន្តទៀត ក្នុងនោះដែរលោកប្រធានមន្ទីរក៏បានណែរនាំដល់មន្រ្តីក្រោមឳវាទរបស់មន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តន៍ លើការចុះវត្តមានប្រចាំថ្ងៃ និងកំណត់ថ្ងៃគោរពទង់ជាតិរៀងរាល់សប្តាហ៍ នៅថ្ងៃចន្ទ នៅវេលាម៉ោង ៧:០០នាទីព្រឹក។

ចំនួនអ្នកចូលទស្សនា
Flag Counter