មាតិកា
ក្រចេះ ៖វគ្គបណ្តុះបណ្តាលដល់កសិករគោលដៅ ស្តីពី វិធីសាស្រ្តប្រមូលផល និងវិចខ្ចប់បន្លែក្រោយពេលប្រមូលផល នៅស្រុកឆ្លូង
ចេញ​ផ្សាយ ៣០ មករា ២០២០
195

នៅថ្ងៃអង្គារ និងថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២០ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តក្រចេះ បានសហការជាមួយអង្គការ NRD ចុះបើកវគ្គបណ្តុះបណ្តាលដល់កសិករគោលដៅ ស្តីពី វិធីសាស្រ្តប្រមូលផល និងការវិចខ្ចប់បន្លែ នៅឃុំឆ្លូង ស្រុកឆ្លូង ដោយមានអ្នកចូលរួមសរុប ១៨នាក់ ស្ត្រី ០៧នាក់។

គោលបំណង៖

១. ដើម្បីផ្សព្វផ្សាយបច្ចេកទេកវិចខ្ចប់ ការទុកដាក់ក្រោយពេលប្រមូលផល  ដល់កសិករ

២. ដើម្បីជាស្មារតីក្នុងការប្រមូលផលតម្រូវការទីផ្សារ ដល់កសិករក្រីក្រ

៣. ផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារជូនដល់កសិករក្នុងខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter