នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារ សសយក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដឹកនាំដោយ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាប្រធាន សសយក នៃមន្ទីរកសិកម្ម និងសហការី បានសហការជាមួយលោកមេឃុំ មេភូមិ នាំយកសម្ភារសម្រាប់ឧបត្ដមជូនចាស់ជរាគ្មានទីពឹង ចំនួន ០៣ គ្រួសារ រួមមាន៖
១.គ្រួសារ ហេង ហួន ភេទស្រី អាយុ ៦៦ឆ្នាំ រស់នៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ
២.គ្រួសារ សេន ម៉ៅ ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ
៣.និងគ្រួសារ តា សុង ភេទប្រុស អាយុ ៧៥ឆ្នាំ យាយ យេម អាយុ ៧៣ឆ្នាំ រស់នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។
ដោយក្នុងមួយគ្រួសារទទួលបាន អង្ករសែនពិដោរ ចំនួន ២០គីឡូក្រាម មីម៉ាម៉ា ០២កេស ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ ០១យួរ ស្ករសរ ០២គីឡូក្រាម ត្រីខកំប៉ុង ០១យួរ និងថវិការចំនួន ១៥០០០០រៀល។
កម្មវិធីបន្ទាប់លោកប្រធាន និងសហការី ចូលរួមរំលែកទុក្ខ និងចូលបច្ច័យដល់គ្រួសារសព នៅភូមិខ្សាច់ទប់ផងដែរ។
បន្ទាប់មកក្រុមការងារ ក៏បានឆ្លៀតចូលពិនិត្យមើលការដាំដុះដំណាំត្រសក់ និងដំណាំពោតក្រហមរបស់កសិករ និងបានណែនាំពីបច្ចេកទេសថែទាំ និងការពារ ដំណាំ ឲ្យស្របតាមលក្ខណៈបច្ចេក ដើម្បីទទួលបានទិន្នផលល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម