ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំទទួលក្រុមប្រតិភូ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង CHAIN ប្រចាំខេត្តក្រចេះ ក្នុងឃុំគោលដៅ រួមមានឃុំគោលាប់ ស្រុកចិត្របុរី និងឃុំស្នួល ស្រុកស្នួល។ ក្រុមប្រតិភូមានតំណាង លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងកិច្ចការនារី តំណាង SDC និងថ្នាក់ដឹកនាំគម្រោងឈេន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម